ឈានចូលមកដល់វគ្គ Live Shows សប្តាហ៍ទី១ បេក្ខជន បេក្ខនារីទាំង១៦រូបហាក់ត្រូវពង្រឹងសមត្ថភាពខ្លួន បន្ថែមមួយកម្រិតទៀតព្រោះតែចូលមកដល់វគ្គនេះ អ្នកទាំង១២ត្រូវស្វែងរកសម្លេងឆ្នោតពីទស្សនិកជនទូទាំងប្រទេស ទាំងអ្នកទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋាន។ ដោយបេក្ខជន បេក្ខានារីទាំង៦ គឺនៅតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់គណៈកម្មការទាំង៤ដដែល តាមក្រុមដែលបែងចែកដែលមានដូចជា THE OVER, THE GROUP, THE BOYS, និង THE GIRLS។

ក្រុម THE GIRLS ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការ ណុប បាយ៉ារិទ្ធ គឺនៅសល់សមាជិកចំនួន៤នាក់នោះគឺ ធឿន លីលី, ជាតិ សុច្ចកា, ថាន់ នឿថង និង កែវ ចន្ទដាលីន។ ថ្វីត្បិតតែក្រុមមួយនេះសុទ្ធសឹងតែជានារីវ័យក្មេងខ្ចីក៏ពិតមែន តែសមត្ថភាព របស់ពួកនាងពិតជាមិនធម្មតានោះឡើយ ដោយពួកនាងមានសម្លេងយ៉ាងល្អ និងចេះបត់បែន មិនសរសើរមិនបាន។ ចង់ដឹងថាសមត្ថភាពរបស់ពួកគាត់ដល់កម្រិតណានោះ សូមទស្សនាទាំងអស់គ្នា៖

– បេក្ខនារី៖ ជាតិ សុច្ចកា ច្រៀងបទ៖ Sad Life

– បេក្ខនារី៖ ថាន់ នឿថង ច្រៀងបទ៖ បងពីមុនបាត់ទៅណា

– បេក្ខនារី៖ កែវ ច័ន្ទដាលីន ច្រៀងបទ៖ ព្រោះគេចង់ចប់

– បេក្ខនារី៖ ធឿន លីលី ច្រៀងបទ៖ ខ្ញុំមានអ្នកណា

– វគ្គប្រកាសលទ្ធផល៖