ក្រោយពេលឆ្លងកាត់វគ្គជម្រុះអស់ជាច្រើនវគ្គរួចមក កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានសម្រិតសម្រាំងយកបេក្ខជន បេក្ខនារីចំនួន ១៦រូបដើម្បីបន្តចូលដល់វគ្គ Lives Show។ ដោយបេក្ខជន បេក្ខានារីទាំង១៦ គឺនៅតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់គណៈកម្មការទាំង៤ដដែល តាមក្រុមដែលបែងចែកដែលមានដូចជា THE OVER, THE GROUP, THE BOYS, និង THE GIRLS។

ចូលមកដល់វគ្គ Lives Show សប្តាហ៍ទី១នេះ បេក្ខជនទាំង១៦រូបត្រូវតម្រូវឲ្យបកស្រាយចម្រៀងនៅមុខទស្សនិកជនដែលធ្វើការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ដើម្បីស្វែងរកសម្លេងបោះឆ្នោត អ្នកដែលមានសម្លេងឆ្នោតតិចជាងគេចំនួន២នាក់ និងត្រូវចាកចេញពីកម្មវិធី។ ក្រុម THE GROUP ដែលធ្វើការគ្រប់គ្រងដោយគណៈកម្មការ ខេមរៈ សិរីមន្ត មានកូនក្រុមដូចជា ក្រុម TMT, ក្រុម X2B, ក្រុម X Fighter, និង ក្រុម JMB។ ទាំងបួនក្រុមនេះសុទ្ធលក្ខណៈពិសេសៗរៀងខ្លួន ចំពោះសមត្ថភាពវិញទៀតសោតគឺសុទ្ធសឹងតែមិនធម្មតានោះឡើយ។ សូមទស្សនាការបង្ហាញសមត្ថភាពរបស់ពួកគាត់តាមរយៈវីដេអូខាងក្រោមនេះ៖

– ក្រុម X Fighter បទ៖ Just The Way You Are

– ក្រុម X2B ច្រៀងបទ៖ សង្សារលួចលាក់

– ក្រុម TMT ច្រៀងបទ៖ ស្តាប់បទចម្រៀងហូរទឹកភ្នែក

– ក្រុម JMB ច្រៀងបទ៖ បៀមព្រះមកស្បថក៏មិនជឿ

– វគ្គប្រកាសលទ្ធផល៖