ឈានចូលមកដល់វគ្គ Live Shows សប្តាហ៍ទី១ បេក្ខជន បេក្ខនារីទាំង១៦រូបហាក់ត្រូវពង្រឹងសមត្ថភាពខ្លួន បន្ថែមមួយកម្រិតទៀតព្រោះតែចូលមកដល់វគ្គនេះ អ្នកទាំង១២ត្រូវស្វែងរកសម្លេងឆ្នោតពីទស្សនិកជនទូទាំងប្រទេស ទាំងអ្នកទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋាន។ ដោយបេក្ខជន បេក្ខានារីទាំង៦ គឺនៅតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់គណៈកម្មការទាំង៤ដដែល តាមក្រុមដែលបែងចែកដែលមានដូចជា THE OVER, THE GROUP, THE BOYS, និង THE GIRLS។

ក្រុម THE OVER ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការ សុខ សីឡាលីន គឺនៅសល់សមាជិកចំនួន៤នាក់នោះគឺ ចាន់ កូរម៉ែន, ង៉ូត សិលា, ធុន បាលូ និង ថុន ស្រីយ៉ា។ ថ្វីត្បិតតែក្រុមមួយនេះសុទ្ធសឹងតែជានារីវ័យក្មេងខ្ចីក៏ពិតមែន តែសមត្ថភាព របស់ពួកនាងពិតជាមិនធម្មតានោះឡើយ ដោយពួកនាងមានសម្លេងយ៉ាងល្អ និងចេះបត់បែន មិនសរសើរមិនបាន។ ចង់ដឹងថាសមត្ថភាពរបស់ពួកគាត់ដល់កម្រិតណានោះ សូមទស្សនាទាំងអស់គ្នា៖

– បេក្ខជន ង៉ូត សិលា ច្រៀងបទ៖ ស្អប់ពាក្យចាំជាតិក្រោយ

– បេក្ខជន៖ ចាន់ កូម៉ែន ច្រៀងបទ៖ កុំដេញបងឲ្យទៅស្រលាញ់អ្នកផ្សេង

– បេក្ខនារី៖ ថុន ស្រីយ៉ា ច្រៀងបទ៖ គេល្អគ្រប់យ៉ាងតែអូនស្រលាញ់បង

– បេក្ខជន៖ ធុន បាលូ ច្រៀងបទ៖ ស្រលាញ់គេយ៉ាងណាក៏គេមិនដឹង

– វគ្គប្រកាសលទ្ធផល៖