ខ្សែភាពយន្តរឿង “អ្នកប្រដាល់ធ្លាក់ទឹក” ជាភាពយន្តរបស់ផលិតកររឿងតៃកុងឡានផ្តាច់ព្រលឹង បានមកដល់រោងភាពយន្តលេជេនហើយ ភាពយន្តនេះមានការចូលរួមសម្តែងដោយតារាកំប្លែងល្បីៗ និងតារាសម្តែងរូបស្រស់សង្ហាលោក Nick Kunatip។ សាច់រឿងបែបកំប្លែង សើចចាក់ទឹកមិនលេច បាននិយាយពីបញ្ហានៃក្លឹបប្រដាល់មួយដែលជិតបិទទ្វារដោយសារតែបញ្ហាថវិកា ហើយម្ចាស់ក្លឹបកំពុងតែឈឺក្បាលព្យាយាមស្រោចស្រង់ក្លឹបប្រដាល់របស់ខ្លួន។

អ្វីដែលកាន់តែយ៉ាប់នោះកូនប្រុសទាំង២របស់ម្ចាស់ក្លឹបប្រដាល់មិនព្រមមកហ្វឹកហាត់ប្រដាល់ដើម្បីជួយដល់ឪពុកឡើយ ដោយកូនប្រុសសុទ្ធតែស្រលាញ់ផ្នែកសិល្បៈ។ ប៉ុន្តែក៏នៅមានកូនប្រុសមួយរូបទៀតឈ្មោះ Songkran ដែលមានរូបរាងស្គមស្គាំងបានស្ម័គ្រចិត្តមកធ្វើជាអ្នកប្រដាល់ទៅវិញ។ ជាការពិតខ្សែភាពយន្តថៃបែបកំប្លែងសើចក្អាកក្អាយមកកំដរអារម្មណ៍ប្រិយមិត្តមិនឲ្យខកបំណងឡើយ កុំភ្លេចណាមកទស្សនារឿង “អ្នកប្រដាល់ធ្លាក់ទឹក” ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តលេជេន នៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ៕