កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៣០នាទីព្រឹកមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវលេខ​១០៧ (សុកហុក) សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដោយគ្រោះថ្នាក់មួយនេះបានបង្កឡើងដោយរថយន្ត Ford Ranger ពណ៌បៃតងស្លាកលេខ ខេមរៈភូមិន្ទ ខម2-9230 ដែលបើកបរក្នុងល្បឿនលឿនទៅប៉ះរថយន្តចំនួន៣គ្រឿង ព្រមជាមួយកង់បីមួយគ្រឿងដែលចតចោល។

យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា Heng Bandol​ ជាម្ចាស់ឡានដែលត្រូវជនបង្កបុកឲ្យខូចខាតបានរៀបរាប់ឲ្យដឹងថា៖ «សូមអោយម្ចាស់រថយន្ត FORD ដែលមានស្លាកលេខខេមរៈភូមិន្ទ ខម2-9230 ចេញមកទទួលខុសត្រូវចំពោះហេតុការណ៌ដែលខ្លួនបានប្រព្រឹត្តខាងលើនេះជាបន្ទន់។ សូមបងប្អូនជួយចែករំលែកVideosនេះផង»៕

\