អ្នកណាខ្លះដែលទន្ទឹងរង់ចាំទស្សនាកំពូលខ្សែភាពយន្តរន្ធត់ប្រចាំឆ្នាំ IT វគ្គចុងក្រោយ? ជឿជាក់ថាអ្នកដែលធ្លាប់ទស្សនាខ្សែភាពយន្តមួយនេះកាលពីវគ្គមុន មុខជាបានដឹងនឹងស្គាល់ពីបិសាចត្លុក Pennywise ដែលជាបិសាចគួរឲ្យខ្លាចមានមុខមាត់គួរឲ្យស្អប់ខ្ពើមមួយនៅក្នុងខ្សែភាពយន្តមួយនេះ។ បិសាច Pennywise មិនត្រឹមតែគួរឲ្យខ្លាចនោះទេ តែវាក៏ជាបិសាចដែលមានអំណាច និងឥទ្ធិពលពិបាកនឹងកម្ចាត់មួយផងដែរ។

កាលពី២៧ឆ្នាំមុន ក្រុមក្មេងអន់ដែលមានសមាជិកចំនួន ៧រូបគឺ Bill, Beverly, Ben, Richie, Mike, Eddie, និង Stanley ធ្លាប់បានបណ្តេញបិសាចមួយនេះម្តងរួចមកហើយ។ ស្រាប់តែ ២៧ឆ្នាំក្រោយរឿងរ៉ាវដែលមិននឹកស្មានដល់បានកើតឡើងជាថ្មី ដោយបិសាច Pennywise បានវិលត្រលប់មកវិញ ជាមួយភាពកាចសាហាវជាងវគ្គមុនទៅទៀត។ ហេតុការណ៍ជាច្រើនបានកើតឡើងបន្តបន្ទាប់គ្នារហូត ក្រុមក្មេងអន់ទាំង៧នាក់ ត្រូវសម្រេចជួបជុំគ្នាជាថ្មីដើម្បីធ្វើពិធីកម្ចាត់វាម្តងទៀត តែដើម្បីដឹងជ្រាបច្បាស់ថាពិធីអ្វី និងពួកគេទាំង៧នាក់ ត្រូវជួបអ្វីខ្លះកំឡុងពេលកម្ចាត់បិសាចត្លុកមួយនេះ រង់ចាំតាមដានទស្សនាទាំងអស់គ្នាជាមួយខ្សែភាពយន្ត IT វគ្គចុងក្រោយ ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត លេជេន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ៕