មានការភ្ញាក់ផ្អើលជាខ្លាំងជាពិសេសចំពោះអ្នកគាំទ្រកម្ពុជា ដោយថ្មីៗនេះ កម្ពុជា ទើបតែទិញសិទ្ធិចូលរួមប្រកួតបវរកញ្ញាពិភពលោក (Miss World) និងរៀបចំជ្រើសរើសអ្នកតំណាង MISS WORLD CAMBODIA នៅខែតុលាខាងមុខនេះ។​ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកផ្លូវការ Miss World Cambodia ក៏បានប្រកាសស្វែងរកបេក្ខនារីចូលរួមប្រកួត MISS WORLD CAMBODIA 2019 ដើម្បីជ្រើសយកបេក្ខនារីមានសមត្ថភាព។

កម្មវិធីប្រកួត MISS WORLD CAMBODIA 2019 បាននឹងកំពុងចាប់ផ្តើមស្វែងរកសម្រស់សោភាឧត្តមប្រកបដោយចេតនារម្មណ៍ (BEAUTY with a purpose) ពីសុភាពនារីកម្ពុជាទូទាំងប្រទេស។ ប្រសិនបើមានមិត្តនារីៗណាចាប់អារម្មណ៍អាច ចូលរួមដាក់ពាក្យ ដើម្បីប្រកួតប្រជែងទទួលយកជ័យលាភី តំណាងបេក្ខភាពកម្ពុជា ក្នុងកម្មវិធីប្រកួត MISS WORLD 2019 នៅចក្រភពអង់គ្លេស។ លក្ខខណ្ឌនៃការដាក់ពាក្យ ជាជនជាតិខ្មែរ សញ្ជាតិអ្វីក៏បាន អាយុចាប់ពី 18ឆ្នាំ – 25ឆ្នាំ , កម្ពស់ចាប់ពី 165cm ឡើងទៅ ទទួលពាក្យប្រកួតចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងផុតកំនត់ដាក់ពាក្យ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩៕ ព័ត៌មានលម្អិតសូមទាក់ទងទៅ FACEBOOK FAN PAGE / Miss World – Cambodia ទំនាក់ទំនងតាមលេខទូរស័ព្ទ 015 667666, 076 6666618៕