កន្លងមកប្រិយមិត្តតែងតែឃើញលោក K01 ជួយសម្រួលចរាចរណ៍កុំឲ្យបងប្អូនជិះខុសច្បាប់ ជិះបញ្ជ្រាស់ និងគាត់សុំឲ្យបងប្អូនគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតខ្លួនឯង រហូតដល់វិដេអូខ្លះគាត់ហ៊ានលុតជង្គង់សុំកុំឲ្យជិះខុសច្បាប់ទៀត។ ស្រាប់តែថ្ងៃនេះមានបងប្រុសម្នាក់បានជិះម៉ូតូឃើញលោក K01 កំពុងបើកបរបណ្តើរចុចទូរស័ព្ទបណ្តើរ និងគាត់បានថតជាប់ជាមួយនឹងកាមេរ៉ា Go pro របស់គាត់ទៀត។ បងប្រុស Mrbriandrifter បានសរសេររៀបរាប់ថា៖”រវល់អោនឈ្ងោកចុចអញ្ចឹង បុកគេងាប់គិតម៉េច?? ចង់ចុច ចង់តេ ទៅអង្គុយខាងអ្នកដំណើរតេនិយាយអោយបែកពពុះមាត់ទៅ!! ហើយមិនបាច់រកអ្វីមកដោះសារទេ ច្បាប់គឺច្បាប់ នៅស្រុកគេ ធ្វើតែប៉ុននេះមិនដឹងបង់ថ្លៃផាកពីន័យហើយដកប័ណ្ឌបើកបរទៀត!”

លោក K01 ក៏បានសរសេរឆ្លើយតបទៅនឹងវិដេអូមួយនេះផងដែរ ដោយគាត់សរសេរថា៖ ” សូមទោស ដល់ប្រិយមិត្ត ទាំងអស់ នេះជាទំលាប់អាក្រក់របស់ខ្ញុំ
តើខ្ញុំត្រូវធ្វើដូចម្តេចទៅ ?បើបងប្អូនតេមកអោយជួយផ្សាយ មិនឈប់ អោយជួយរកកូន រកម្តាយមិនឈប់បែបនេះ ក្នុងមួយថ្ងៃៗមិនក្រោមពី30ទៅ40នាក់នោះទេ ដែរតេមក បើខ្ញុំមិនលើកខ្ញុំក៏ត្រូវគាត់ថាខ្ញុំរឹកដែរ មានអ្នកខ្លះខ្ញុំប្រាប់គាត់ រវល់បើកឡានហើយ យើងបិទ គាត់តេមកម្តងទៀត ជេរសុទ្ធតែម្រាយខ្ញុំទៀត តើខ្ញុំធ្វើបែបណា ?ដើម្បីអោយពេញចិត្តបងប្អូនគ្រប់ៗគ្នាអរគុណចំពោះការបង្ហោះឡើង ខ្ញុំនឹងកែអោយបាន ទោះមិនបាន% សូមបងប្អូនប្រិយមិត្ត កុំយកគំរូអាក្រក់តាមខ្ញុំអី។” តើប្រិយមិត្តយល់យ៉ាងណាដែរ?