បេក្ខនារីឈ្មោះ កែវ ចន្ទដាលីន ដែលស្ថិតនៅក្នុងក្រុមគ្រប់គ្រងដោយលោក ណុប បាយ៉ារិទ្ធ បានរើសយកបទចម្រៀងជាភាសាអង់គ្លេសដែលមានចំណងជើង Listen ដែលជាសំនៀងដើមដោយតារាចម្រៀងអាមេរិក Beyoncé យកមកច្រៀងនៅក្នុងវគ្គ The Six Chairs Challenge។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ដាលីន បានធ្វើឲ្យទស្សនិកជន ជាពិសេសគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវសមត្ថភាពបកស្រាយបទចម្រៀង ដោយច្រៀងក៏ពីរោះ ស្រែកក៏បានយ៉ាងល្អ។

យ៉ាងណាមិញសមត្ថភាពរបស់បេក្ខជន កែវ ចន្ទដាលីន កាលពីវគ្គ The Six Chairs Challenge ត្រូវបានឆែននែលយូធូបដ៏ល្បី X Factor Global បានយកវីដេអូបេក្ខជនរូបនេះមកបង្ហោះដោយកោតសរសើរចំពោះសមត្ថភាពបកស្រាយបទចម្រៀងរបស់បេក្ខជន ដាលីន ដោយបានដាក់ចំណងជើងថា LISTEN! This Contestant BELTS Out A Beyoncé Ballad For A Seat។ ក្នុងនោះវីដេអូដែល ដាលីន បានច្រៀងបទ Listen នេះក៏ទទួលបានការកោតសរសើរពីសំណាក់អ្នកលេងបណ្តាញសង្គមផងដែរ៕ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ ៖