កាលពីថ្មីៗនេះកុមារកម្ពុជាជាច្រើនរូបបានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ដោយពួកគេបានចូលការប្រកួតប្រជែង “គិតលេខរហ័ស” កម្រិតពិភពលោក នៅកោះតៃវ៉ាន់ ដែលរៀបចំដោយ IAMA។ ពេលនេះលទ្ធផលបានចេញហើយ ដោយកុមារា កុមារី កម្ពុជាជាច្រើនរូបបានទទួលបានពានរង្វាន់ផ្សេងៗគ្នា ក្នុងនោះមានកុមារីមួយរូបឈ្មោះថា ជុំ ចន្រ្ទស្រីនិច្ច ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ហើយទទួលបានរង្វាន់ដល់ទៅពីរ។

ពេលនេះក្មេងស្រីដ៏ឆ្លាតវ័យអាយុ ៨ឆ្នាំរូបនេះបានវិលត្រលប់ចូលមាតុភូមិកម្ពុជាវិញហើយ ក្រោយទទួលបានជ័យលាភី ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមគ្រួសារ និងអ្នកគ្រូ លោកគ្រូ។ ថ្មីៗនេះកុមារី ជុំ ចន្ទ្រស្រីនិច្ច ត្រូវបានកម្មវិធី តន្ត្រី KAP អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ដោយនាងបានចែករំលែកនូវបទពិសោធន៍ពេលកំពុងប្រឡង ព្រមទាំងការធ្វើតេស្តបង្ហាញសមត្ថភាពឲ្យបងប្អូនបានឃើញផងដែរ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖