កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហោះខ្សែវីដេអូមួយ ដែលបង្ហាញរៀបរាប់ពីជីវិតដ៏កំសត់របស់កីឡាករខ្សែការពារស្លាបស្តាំពាក់អាវលេខ២៣ គឺលោក សុខ បញ្ញា។ តាមរយៈកិច្ចសំភាសន៍នោះផងដែរ លោក សុខ បញ្ញា បានឲ្យដឹងថា រូបលោកបានកំព្រាឪពុកម្តាយតាំងពីតូច ប៉ុន្តែអ្នកម្តាយរបស់លោកនៅមានជីវិតទេ ហើយលោកបានមករស់នៅក្នុងក្លឹបភ្នំពេញក្រោនតាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ។

លោក បញ្ញា បាននិយាយទាំងទឹកភ្នែកថា “ខ្ញុំរកម៉ាក់ខ្ញុំវិញ បើខ្ញុំនៅរស់ ខ្ញុំនៅតែព្យាយាមរកគាត់ឲ្យទាល់តែឃើញ ខ្ញុំចង់មានម៉ាកហៅដូចគេដែរ ហើយខ្ញុំសង្ឃឹមថា គាត់ក៏ព្យាយាមរកខ្ញុំដូចគ្នា”។ ចង់ដឹងកិច្ចសំភាសន៍នោះយ៉ាងណា? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ រូបភាព៖ Phnom Penh Crown FC