ជាច្រើនសប្តាហ៍កន្លងផុតទៅហើយ កម្មវិធី X Factor Cambodia ក៏បានធ្វើការជម្រុះបេក្ខជនពីមួយវគ្គទៅមួយវគ្គ ដើម្បីចម្រាញ់យកម្ចាស់ជ័យលាភីតែម្នាក់គត់ដែលមានសម្លេងល្អបំផុតក្នុងកម្មវិធី។ ចូលមកដល់វគ្គ Lives Show សប្តាហ៍ទី២នេះ បេក្ខជននៅសល់ចំនួន១៤រូបប៉ុណ្ណោះដែលនឹងចូលខ្លួនធ្វើការប្រកួតប្រជែង ដើម្បីបន្តទៅវគ្គខាងមុខទៀត។

ក្រុម THE OVERS ដែលគ្រប់គ្រងដោយគណៈកម្មការ សុខ សីឡាលីន មានសមាជិកចំនួន៣រូបដែលនៅសល់នោះគឹ ចាន់ កូរម៉ែន, ធុន បាលូ និង ង៉ូត សិលា។ បេក្ខជនចំនួន៣រូបក្នុងក្រុមនេះ គឺសុទ្ធសឹងតែជាជើងខ្លាំង មានសមត្ថភាព និងទឹកដមសម្លេងមួយបែបម្នាក់ទៅតាមបែបផែនរៀងខ្លួន។ តែយើងមិនអាចដឹងទេថាអ្នកណាជាអ្នកអាចបន្ត ឬក៏ត្រូវចាកចេញនោះ ដើម្បីជ្រាបច្បាស់សូមទស្សនាការបង្ហាញសមត្ថភាពរបស់ពួកគាត់ខាងក្រោមនេះ៖

– បេក្ខជន ចាន់ កូម៉ែន ច្រៀងបទ៖ ស្រលាញ់គឺលះបង់

– បេក្ខជន ង៉ូត សិលា ច្រៀងបទ៖ អារម្មណ៍ពេលខ្លះ

– បេក្ខជន៖ ឆុន បាលូ ច្រៀងបទ៖ មួយរយភាគរយ

– វគ្គប្រកាសលទ្ធផល៖