ឈានចូលមកដល់វគ្គ Lives Show សប្តាហ៍ទី២ ក្នុងកម្មវិធី X Factor Cambodia ស្ថានភាពហាក់កាន់តែតានតឹងឡើងមួយកម្រិតទៀត ដោយបេក្ខជនដែលនៅសល់មានចំនួនត្រឹមតែ១៤រូបប៉ុណ្ណោះ។ បេក្ខជនរឹតតែតិច ហើយសម្បូរសុទ្ធតែអ្នកខ្លាំង ដូចនេះតើអ្នកណាជាអ្នកដែលអាចដណ្តើមសម្លេងបោះឆ្នោតបានច្រើនជាងគេដើម្បីអាចបន្តទៅវគ្គខាងមុខនោះ?

ក្រុម​ THE GIRLS គឺជាក្រុមបេក្ខនារីសុទ្ធដែលមានអាយុត្រឹម២៤ឆ្នាំចុះក្រោម មានបេក្ខនារីចំនួន៤រូបនោះគឺ ជាតិ សុច្ចកា, ធឿន លីលី, ថាន់ នឿថង និងកែវ ចន្ទដាលីស គ្រប់គ្រងដោយគណៈកម្មការ ណុប បាយ៉ារិទ្ធ។ បុប្ផាទាំងបួនទងនេះហាក់ទទួលបានចំណាប់អារម្មណ៍ និងការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនមហាជន ព្រោះសុទ្ធតែជាជើងខ្លាំង និងមានសម្លេងពីរោះ។ ក្នុងវគ្គ Lives Show សប្តាហ៍ទី២នេះ អ្នកទាំងបួនហាក់មិនមាននរណា បន្ធូរដៃឲ្យនរណាឡើយ គឺម្នាក់ៗខិតខំប្រឹងដើម្បីទាញយកសម្លេងឆ្នោតដូចគ្នា។ ចង់ដឹងថាសមត្ថភាពពួកគាត់ល្អកម្រិតណានោះ ទស្សនាទាំងអស់គ្នា៖

– បេក្ខនារី៖ ធឿន លីលី ច្រៀងបទ៖ ទឹកភ្នែកហូរកំពុងសើច

– បេក្ខនារី៖ កែវ ច័ន្ទដាលីន ច្រៀងបទ៖ គូស្នេហ៍គូចម្រៀងច្រៀងបាត់គូ

– បេក្ខនារី៖ ចាន់ នឿថង ច្រៀងបទ៖ My Love Don’t Cry

– បេក្ខនារី៖ ជាតិ សុច្ចកា ច្រៀងបទ៖ ទីក្រុងគ្មានមេឃ

– វគ្គប្រកាសលទ្ធផល៖