ជាច្រើនសប្តាហ៍កន្លងផុតទៅហើយ កម្មវិធី X Factor Cambodia ក៏បានធ្វើការជម្រុះបេក្ខជនពីមួយវគ្គទៅមួយវគ្គ ដើម្បីចម្រាញ់យកម្ចាស់ជ័យលាភីតែម្នាក់គត់ដែលមានសម្លេងល្អបំផុតក្នុងកម្មវិធី។ ចូលមកដល់វគ្គ Lives Show សប្តាហ៍ទី២នេះ បេក្ខជននៅសល់ចំនួន១៤រូបប៉ុណ្ណោះដែលនឹងចូលខ្លួនធ្វើការប្រកួតប្រជែង ដើម្បីបន្តទៅវគ្គខាងមុខទៀត។

ក្រុម THE GROUP គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការ ខេមរៈ សិរីមន្ត ដែលមានដូចជា ក្រុម X Fighter, ក្រុម X2B និងក្រុម JMB។ បេក្ខជនជាក្រុមចំនួន៣ក្រុមនេះ មានពណ៌សំលេង និងស្តាយខុសប្លែកពីគ្នា និងមានលក្ខណៈពិសេសប្លែកៗពីគ្នា។ ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញសមត្ថភាពសម្រាប់វគ្គ Lives Show សប្តាហ៍ទី២នេះ តោះមកមើលការបង្ហាញសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖

– ក្រុម X2B ច្រៀងបទ៖ ស្រលាញ់បងមិនស្ដាយក្រោយ

– ក្រុម X Fighter ច្រៀងបទ៖ Boy

– ក្រុម JMB ច្រៀងបទ៖ តែលតោល

– វគ្គប្រកាសលទ្ធផល៖