ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាតារារ៉េបវ័យក្មេងលោក វណ្ណដា បានទទួលប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស ក្រោយពីបានចេញចម្រៀងរ៉េបល្បីៗជាច្រើនបទ ជាពិសេសគឺបទ “J+O”។ តារាចម្រៀងរ៉េបដែលកំពុងទទួលបានប្រជាប្រិយភាព ជាពិសេសក្នុងស្រទាប់យុវវ័យរូបនេះ បានឆក់យកចិត្តប្រិយមិត្តអ្នកគាំទ្រ ជាពិសេសនារីៗតាមរយៈសមត្ថភាព និងសម្លេងច្រៀងរ៉េបឡើងឡូយរបស់លោក។

អស់រយៈពេលជាច្រើនខែមកហើយ ដែលតារាចម្រៀងរ៉េបវ័យក្មេង បានបញ្ចេញបទ J+O ដោយមានការទន្ទឹងរង់ចាំ MV ពេញនូវចម្រៀងមួយបទនេះ ព្រោះតែអត្ថន័យ និងចង្វាក់ភ្លេងគឺស្តាប់ហើយញាក់សាច់តែម្តង។ ពេលនេះ MV ផ្លូវរបស់បទ J+O បានចេញជាផ្លូវការហើយ ដោយសង្កេតឃើញថាប្លែកភ្នែកជាខ្លាំងជាពិសេសពីការលេងភ្លើងពណ៌ និងការសម្តែង។ ចង់ដឹងច្បាស់សូមទស្សនាទាំងអស់គ្នា៖