កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០១៩ ម្សិលមិញនេះ គេសង្កេតឃើញមានវត្តមានសិល្បករ សិល្បការិនី យ៉ាងច្រើនទាំងជំនាន់ចាស់ថ្មីបានមកប្រមូលផ្តុំជួបជុំគ្នា ដើម្បីចូលរួមពិធីមង្គលការរបស់អ្នកនាង ស៊ឹម សូលីកា និង អេង រិទ្ធី ដែលជាតារាប្រុសស្រីជើងចាស់មានប្រជាប្រិយភាព។ កម្មវិធីមង្គលការនារាត្រីពេលយប់ម្សិលមិញនេះគឺហាក់មានក្តីសប្បាយរីករាយជាខ្លាំងដោយសិល្បករ សិល្បការិនីដែលបានចូលរួមមានដូចគ្នា អ្នកនាង យុគ ចិន្តា, អ្នកនាង ចន ច័ន្ទលក្ខិណា, លោក គួច ខេវិន, លោក ប៉ែន ចំរ៉ុង, សុភក្ត្រ កុសុម៉ា, សុខ សីឡាលីន, ហ៊ិន ចាន់នីរ័ត្ន និងតារាប្រុសស្រីជាច្រើននាក់ទៀត។

មហាជនជាច្រើនក៏បានសម្តែងក្តីអបអរ និងខំមិនជូនពរដល់គូស្វាមីភរិយាថ្មីមួយគូនេះឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។ គួរបញ្ជាក់ឲ្យដឹងដែរថា អ្នកនាង ស៊ឹម សូលីកា ជាអតីតតារាសម្តែងស្រីមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាពិសេសតាមរយៈខ្សែភាពយន្ត “នេសាទក្រពើ” ចំណែកឯលោក អេង រិទ្ធី ក៏ជាអតីតតារាសម្តែងជើងចាស់មួយរូបដូចគ្នា អ្នកទាំងពីរបានសម្រេចចិត្តរៀបការក្រោយមានទំនាក់ទំនងស្នេហាអស់រយៈពេលជាច្រើនឆ្នាំ៕