ពិតជារឿងមួយគួរឲ្យកោតសរសើរចំពោះបេក្ខជនមួយរូបឈ្មោះ ឃៀង ឆាយឡេង ដែលប្អូនមានជម្ងឺរាប់ឆ្នាំពុំសូវបានទៅរៀនសូត្រទៀងទាត់ ហើយប្អូនក៏ទើបតែវិលត្រឡប់មកពីប្រទេសឥណ្ឌាមុនការប្រឡងមួយខែ បន្ទាប់ពីបានទៅធ្វើការវះកាត់ប្តូរក្រលៀននៅទីនោះ។ ទោះបីជាមានជម្ងឺជាប់ខ្លួនប៉ុន្តែប្អូនខិតខំរៀនសូត្រនៅមន្ទីរពេទ្យ រហូតការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ នៅរាជធានីភ្នំពេញ ប្អូនទទួលជោគជ័យជាប់ក្នុងការប្រឡងដោយទទួលបាននិទ្ទេស E។ ដោយមានការសរសេររៀបរាប់កោតសរសើរចំពោះប្អូនយ៉ាងដូច្នេះថា ៖

“មណ្ឌលវិទ្យាល័យឥន្ទ្រទេវី​ (ត្បូង) សម័យប្រឡង ១៩-សីហា-២០១៩ ពិតជារំភេីបនិងរីករាយជួស​ បេក្ខជន​លេខតុ​១១៦ ដែលលទ្ធផលនៃការប្រលងទទួលបានជោគជ័យ​។ ប្អូនប្រុសទេីបតែវិលត្រឡប់មកពីប្រទេសឥណ្ឌា​មុនការប្រលង​មួយខែ​ ដោយទៅឥណ្ឌា​ធ្វេីការផ្លាស់ប្តូរក្រលៀន​ ប្អូនមានជំងឺរាប់ឆ្នាំមិនសូវបានរៀនទេ​ ព្រោះឈឺរហូត​ នៅពេទ្យជាប្រចាំ​ តែប្អូននៅខិតខំរៀនសូត្រជានិច្ចកាល​ទោះនៅមន្ទីរពេទ្យក្តី​ ។ ការប្រលងនេះគឺប្អូនអង្គុយប្រលងតែម្នាក់ឯងប៉ុណ្ណោះ​ សូមជូនពរប្អូនសុខភាពល្អ​ និងមានអនាគត​ល្អ”៕

ប្រភព៖ វិទ្យាល័យ ហ៊ុនសែន ចាក់អង្រែ