ខេត្តកោះកុង ៖ នៅឆ្នាំ២០១៩ មានសិស្សម្នាក់ដែលប្រឡងបាក់ឌុបទទួលបាននិទ្ទេស A បេក្ខជនរូបនោះមានឈ្មោះ ខន សុវណ្ណភូមិ រៀននៅវិទ្យាល័យកោះកុង ។ ក្នុងនោះផងដែរលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង នឹងផ្តល់រង្វាន់លើកទឹកចិត្ត ថវិកា១.000 ដុល្លា និងកំព្យូទ័រយួរដៃមួយគ្រឿង ដោយប្អូននឹងត្រូវចូលជួបលោកជំទាវនៅរសៀលម៉ោង២ ថ្ងៃទី១០ ខែកញ្ញានេះ។

ជាមួយគ្នានេះផងដែររដ្ឋបាលខេត្តកោះកុងក៏បានសម្តែងការអបអរសាទរ ហើយចំពោះបំណងសិក្សានៅសាកលវិទ្យាល័យប្អូនប្រុសរូបនេះមានបំណងសិក្សាជំនាញព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គួររំលឹកថាបេក្ខជនដែលប្រឡងជាប់សរុប៤៧៨នាក់ ស្រី២៤៩ នាក់ ស្មើ៥០.៤៨ភាគរយ។ ក្នុងនោះ និទ្ទេសA មានចំនួន១នាក់ និទ្ទេសB ចំនួន៩នាក់ និទ្ទេសC ២៥នាក់ និទ្ទេសD ៧១នាក់ និងនិទ្ទេសE៣៧២នាក់៕ ប្រភព និងរូបភាព៖ លោក ហ៊ុយ ប៊ុនឡេង / Makara Chhim