កាលពីថ្មីៗនេះ អតីតតារាសម្តែងប្រុសលោក ណូ ជ័យរិទ្ធី ដែលជាតារាមានទេពកោសល្យ និងប្រជាប្រិយភាពមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វែងរកជំនួយក្រោយពីដែលខ្លួនធ្លាក់មានជម្ងឺធ្ងន់ធ្ងរ។ ពេលនេះស្ថានភាពជម្ងឺរបស់លោកគឺហាក់រឹតតែធ្ងន់ធ្ងរជាងមុនទៅទៀត។

ដោយយោងតាមប្រភពលោក ហេង ឡុង បានឲ្យដឹងថា៖ «ស្ថានភាពជំងឺតារាសម្តែង​តូ​ ធ្ងន់ណាស់ សូមទេវតាមជួយថែរក្សាគាត់ផង​»។ លោក អ៉ឹម ជីវ៉ា ក៏បានបន្ថែមឲ្យដឹងថា៖ «សូមជួយស៊ែរ Share ម្នាក់១ផងបងប្អូន អតីតតារាសម្តែងរូបសង្ហា លោក ណូ ជ័យរិទ្ធី បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ។ ជូនដំណឹងដោយ លោក អ៉ឹម ជីវ៉ា»។ មហាជនជាច្រើនក៏បានសម្តែងក្តីព្រួយបារម្ភ និងបន់ស្រន់ជូនពររូបលោកដោយសង្ឃឹមថាលោកនឹងអាចជាសះស្បើយពីជម្ងឺឆាប់ៗនេះ៕