ទ្រី តារាវុធ នឹងលើកយកឈុតតំណាងជាតិឈ្មោះថា “ស្តេចភុជង្គនាគ វិរុលឆាត” ដើម្បីចូលរួមប្រកួត Man of the Year នៅប្រទេសមីយ៉ាន់ម៉ា
សិល្បៈ September 10, 2019 SAM

កាលពីថ្មីៗនេះ ក្រុមហ៊ុន Arise Agency បានប្រកាសដំណឹងឲ្យដឹងថា តារាសម្តែងលោក ទ្រី តារាវុធ នឹងធ្វើជាអ្នកតំណាងកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Man Of The Year នៅប្រទេស មីយ៉ាន់ម៉ានៅថ្ងៃទី 12-21/09/2019។ មហាជនជាច្រើនបានសម្តែងការគាំទ្រ និងខំមិនលើកទឹកចិត្តដោយមើលឃើញពីភាពសក្តិសមពីតារាប្រុសរូបនេះ ដោយសង្ឃឹមថារូបគាត់នឹងអាចទទួលជោគជ័យក្នុងការប្រកួត។

មុននេះបន្តិចឈុតតំណាងជាតិដែលតារាសម្តែងលោក ទ្រី តារាវុធ ត្រៀមនឹងបង្ហាញក្នុងកម្មវិធីប្រកួតបុរសឯក Man of the Year បានបង្ហាញឲ្យឃើញនៅក្នុងបណ្តាញសង្គម ដោយជាឈុតបុរាណខ្មែរស្រស់សង្ហា។ ឈុតតំណាងជាតិមួយនេះមានឈ្មោះថា “ស្តេចភុជង្គនាគ វិរុលឆាត” ដែលបានដាក់តាមឈ្មោះតួអង្គ ស្តេចភុជង្គនាគ មួយព្រះអង្គ ព្រះនាមវិរុលឆាត ដែលបានគ្រង មកុដក្បាលនាគ ក្នុងគំនូរបុរាណក្នុងរឿង រាមកេរ្តិ៍។ ចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖