ជឿជាក់ថាបងប្អូនមួយចំនួនមុខជាបានស្គាល់ពួកគាត់ច្បាស់ជាក់ជាមិនខានកញ្ញា បាន មុន្នីល័ក្ខ និង សុវត្ថិឌី ធារីកា ដែលសុទ្ធសឹងតែជាអ្នកចម្រៀងស្រីដែលឆ្លងកាត់ការប្រលង។

រំលឹកទៅកាលពីឆ្នាំ២០១៤ កញ្ញា បាន មុន្នីល័ក្ខ បានចូលប្រឡងក្នុងកម្មវិធីប្រលងចំរៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ដោយនាងបានត្រូវជម្រុះចេញក្នុងវគ្គ Lives Show សប្តាហ៍ទី៤។ ដោយឡែក សុវត្ថិឌី ធារីកា វិញក៏ជាបេក្ខនារីប្រលងមួយរូបដូចគ្នា ដោយកាលពីឆ្នាំ២០១៥ នាងបានចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី១ ដោយនាងត្រូវជម្រុះចេញក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។

តារាចម្រៀងស្រីទាំងពីររូបហាក់ពុំសូវខុសគ្នាប៉ុន្មាននោះឡើយ ព្រោះក្រោយពីបញ្ចប់ការប្រលង ពួកនាងបានចាប់អាជីពធ្វើជាតារាចម្រៀង Cover ក្នុងបណ្តាញសង្គមហ្វេសប៊ុក និង យូធូប ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើន។ អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍នោះគឺពេលនេះអ្នកទាំងពីរបានក្លាយជាអ្នកចម្រៀងរបស់ផលិតកម្ម ថោន ដូចគ្នា ដែលជាផលិតកម្មចម្រៀងធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយពួកនាងក៏បានបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លួនឲ្យបងប្អូនមហាជនបានស្តាប់ផងដែរ៕