បងប្អូននៅចាំបានយុវជនពិការដៃ ពិការជើង តែមិនបោះបង់ការសិក្សានៅតែខិតខំប្រឹងមកប្រលងបាក់ឌុបឆ្នាំ២០១៩នេះបានដែរទេ? ពេលនេះយុវជនរូបនោះបានប្រឡងជាប់ហើយ ដោយយោងតាមប្រភពទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា៖​ «ចូលរួមអបអរសាទរបេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩។ សូមជម្រាបថា បេក្ខជន ទុយ សុខដុង បានប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ»។

យុវជនពិការដៃ ពិការជើង ទុយ សុខដុង ប្រលងជាប់និទ្ទេស D នៅមណ្ឌលប្រលងបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ។ មហាជនជាច្រើនបានសម្តែងក្តីអបអរសាទរ ដោយសង្ឃឹមថារូបគាត់នឹងនៅតែខឹតខំសិក្សា មិនបោះបង់ចោល ដែលអាចធ្វើជាគំរូដល់បងប្អូនដទៃទៀត ជាពិសេសបងប្អូនដែលពិការឲ្យមានកម្លាំងចិត្តឲ្យខិតខំប្រឹងប្រែងរហូតជោគជ័យដូចជារូបគាត់៕