ទឹកចិត្តនៃការស្រលាញ់ធំធេងខ្លាំងណាស់ ជាពិសេសក្តីស្រលាញ់ឪពុកម្តាយចំពោះកូនពិតជាធំធេងជាងមហាសមុទ្រ ពួកគាត់គឺជាអ្នកមានគុណ ដែលយើងជាកូនមិនអាចតបស្នងអស់ឡើយ។ ជាក់ស្តែងណាស់ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ដោយមានអ៊ុំប្រុសម្នាក់ បានមកទិញម៉ូតូស៊េរីថ្មីឲ្យកូន ដែលទើបតែប្រឡងជាប់បាក់ឌុប អ្វីដែលគួរឲ្យរំជួលចិត្តគឺលោកអ៊ុំប្រើប្រាស់មធ្យោបាយជាម៉ូតូចាស់ តែសុខចិត្តចំណាយថវិកាដើម្បីទិញម៉ូតូថ្មីដើម្បីទុក surprise កូន។

នេះបើយោងតាមហ្វេសប៊ុកផេក honda sok kea page បានរៀបរាប់ថា៖ “នេះជាទឹកចិត្តឪពុក គាត់ខំស្កាត់មកទិញម៉ូតូដើម្បី Surprise កូនរបស់គាត់ដែលប្រលងជាប់បាក់ឌុប ។ អរគុណធំធេង នេះហើយទឹកចិត្តឪពុក សុខចិត្តប្រើរបស់ចាស់ មិនហ៊ានប្រើរបស់ថ្មីទេ តែដើម្បីលើកទឹកចិត្តកូន”៕