ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គម ក្រោយលោកនេនតូចមួយរូបនៅឯខេត្តកំពង់ចាម បានប្រកាសអំពាវនាវសុំអង្វរឲ្យបងប្អូនជួយអ្នកម្តាយដែលមានជម្ងឺលើសឈាម ដួលដាច់សសៃឈាមគ្មានប្រាក់បញ្ជូនមកភ្នំពេញវះកាត់។ យោងតាមប្រភពទំព័រ ព្រះតេជគុណ ជ័យ ភានិត បានរៀបរាប់ឲ្យដឹងថា៖ «អាណិតលោកប្អូនណាស់ ញោមស្រីមានជំងឺលើសឈាម បានដួលដាច់សរសៃឈាមកកឈាមក្នុងខួរក្បាល បានយកញោមមកសម្រាកព្យាបាលនៅពេទ្យខេត្តកំពង់ចាម។

ពេទ្យប្រុងបញ្ជូនញោមស្រីពេទ្យទៅភ្នំពេញ ដើម្បីវះកាត់ តែគ្រួសារលោកប្អូនក្រីក្រ គ្មានថវិកាសម្រាប់យកញោមទៅវះកាត់នៅពេទ្យភ្នំពេញ លោកប្អូនបានត្រឹមនៅមើលថែម្តាយនៅពេទ្យកំពង់ចាម និងយំត្រឹមបានអាណិតម្តាយប៉ុណ្ណោះ។ គាត់ឈ្មោះហ៊ាង​ ស៊ាប​ អាយុ ៥៥ឆ្នាំ រស់នៅភូមិសាមគ្គី​ ឃុំជីគរ​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​។ សង្ឃឹមថាបងប្អូនសប្បុរសជនឃើញ វីដេអូនេះ អាណិតអាសូរដល់លោកប្អូន ជួយថវិកាតាមសទ្ធា ដើម្បីជួយសង្គ្រោះដល់ជីវិតញោមលោកប្អូនផងចុះ ទំនាក់ទំនងដោយផ្ទាលព្រះនាម ជ័យ ភានិត លេខទូរស័ព្ទ៖ 096 37 333 70 សូមអរព្រះគុណ និងអរគុណ! ០៩.០៩.២០១៩»៕