ការប្រកួត Miss Grand Cambodia 2019 ក៏បានចាប់ផ្តើម ដោយមានបេក្ខភាពចំនួន២៩រូប ដែលជាប់ក្នុងការជ្រើសរើសរបស់គណៈកម្មការ។ យ៉ាងណាមិញនៅថ្ងៃនេះស្ថាប័ន Miss Grand Cambodia បានបង្ហាញរូបថតផ្លូវការនូវបេក្ខនារីទាំង២៩រូប ដែលកំពុងប្រកួត MISS GRAND CAMBODIA 2019 ។ ដោយ MISS GRAND CAMBODIA បានប្រកាសនៅលើបណ្តាញសង្គមថា ៖

“ក្នុងនាមលោកអគ្គនាយកនៃក្រុមហ៊ុន BK’A ENTERTAINMENT ជាក្រុមហ៊ុនទទួលអាជ្ញាប័ណ្ណរៀបចំកម្មវិធីប្រកួត MISS GRAND CAMBODIA យើងខ្ញុំមានកិត្តិយសសូមបង្ហាញជូននូវបេក្ខនារីទាំង២៩រូបនៃកម្មវិធីប្រកួត MISS GRAND CAMBODIA 2019 តើបេក្ខនារីរូបណាដែលអ្នកគាំទ្រ? តើបេក្ខនារីរូបណាជាបេក្ខភាពជ័យលាភី ទទួលបាននូវកិត្តិយសគ្រងមកុដ និងតំណាងបេក្ខភាពកម្ពុជាក្នុងកម្មវិធីប្រកួត MISS GRAND INTERNATIONAL 2019″។

កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2019 វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅស្ថានីយទូរទស្សន៍ MYTV សូមកុំភ្លេចចូលរួមគាំទ្របេក្ខភាពបវកញ្ញាទាំង២៩រូប ថាតើអ្នកណាមានសមត្ថភាពគ្រងមកុដ Miss Grand Cambodia 2019 នឹងតំណាងកម្ពុជាទៅប្រកួត Miss Grand International 2019 នៅប្រទេសវ៉េណេហ្សូអេឡា៕ តោះមកមើលរូបភាពបេក្ខនារីនៅខាងក្រោមនេះ៖

រូបភាព៖ FACEBOOK PAGE MISS GRAND CAMBODIA