ក្រុមចម្រៀង “ក្មេងខ្មែរ” ជាក្រុមចម្រៀងមានសមាជិក ២រូប គឺ លោក សុជាតិ និងលោក ពន្លឺ អ្នកទាំង២ទទួលបានការគាំទ្រខ្លាំងពីមហាជន ដោយសារតែបទចម្រៀងពីរោះ ការរាំពោរពេញដោយភាពរស់រវើក ធ្វើឲ្យអ្នកទាំង២មមាញឹកជាមួយនឹងការងារសិល្បៈជាខ្លាំង។ ប៉ុន្តែកាលពីយប់មិញនេះក្រុមចម្រៀង ក្មេងខ្មែរ បានបាត់រថយន្តព្រុស ស្លាកលេខ​ ភ្នំពេញ​ 2AE-3624 ដែលគេនៅចាំបានថាជារថយន្តដែលធ្លាប់ត្រូវបានចោរលួចដោះស្លាកលេខឡានទាំងមុខទាំងក្រោយកាលពីឆ្នាំ២០១៨។

យោងតាមការបង្ហោះរបស់ផេក ABC បានឲ្យដឹងថា ៖ “ពីខាងក្រុមក្មេងខ្មែរ​ បានបាត់ឡាន​ ព្រុស​ពណ៌​ស​ ស្លាកលេខ​ ភ្នំពេញ​ 2AE-3624 បាត់ចេញពី​ ម្ដុំ​ផ្លូវ​310 កែង​163​ សង្កាត់​អូឡាំពិក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ វេលាម៉ោង​១យប់ ។ បេីប្រិយមិត្តបានប្រទះឃេីញ​ជួយ​ទាក់ទងមកកាន់វិទ្យុABCផង​ តាមរយៈលេខ​ខាងក្រោម​ លេខវិទ្យុABC​ ០១០​ ២៣​ ១០​ ១០, ០១២​ ២៣​ ១០​ ១០ និង ០៦០​ ២៣​ ១០​ ១០ “៕