ឈុតតំណាងជាតិដែលថៃត្រៀមយកចូលរួមប្រកួត Miss Universe 2019 មានឈ្មោះថា Phi Ta Khon Festival of Thailand ដែលជាឈុតតំណាងឲ្យពិធីបុណ្យ Phi Ta Khon
សិល្បៈ September 11, 2019 SAM

ស្របពេលដែលការប្រកួតបវរកញ្ញាឯកចក្រវាល Miss Universe ឆ្នាំ២០១៩ កំពុងតែឈានចូលមកដល់ ប្រទេសនីមួយៗហាក់មមាញឹកជាខ្លាំងក្នុងការរិះរក និងច្នៃម៉ូដ ឈុតតំណាងជាតិដើម្បីចូលរួមប្រកួតប្រជែង។ យ៉ាងណាមិញកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ គណៈកម្មការរៀបចំកម្មវិធី Miss Universe Thailand ២០១៩ បានបង្ហាញឈុតតំណាងជាតិខ្លួនជាផ្លូវការហើយ ក្រោយទទួលបានការប្រកួតជ្រើសរើសយ៉ាងយកចិត្តទុកដាក់។

ឈុតតំណាងជាតិដែលទទួលបានជ័យលាភី និងសម្រេចចិត្តថាជ្រើសយកជាឈុតតំណាងជាតិសម្រាប់ Miss Universe Thailand ២០១៩ នេះ មានឈ្មោះថា Phi Ta Khon Festival of Thailand ដែលអត្ថន័យរបស់ឈុតនេះគឺ តំណាងឲ្យពិធីបុណ្យ Phi Ta Khon ឬក៏ពិធីបុណ្យស្រោមមុខខ្មោចដែលតែងប្រារព្ធជារៀងរាល់ឆ្នាំ នៅភូមិភាគឦសាន្តប្រទេសថៃ៕