អ្នកណាខ្លះជាអ្នកគាំទ្រ វុទ្ធា ម្ចាស់បទ “ក្រមុំ៣ស្តាយ” ខ្លះ? ពេលនេះរូបគាត់បានត្រលប់មកវិញហើយជាមួយស្នាដៃចម្រៀងបទថ្មីដែលមានចំណងជើងថា “មិនអាចជួយខ្លួនឯង (Can’t Help Myself)” ជាចង្វាក់ថ្មីប្លែកខុសពីបទមុនៗ។ MV បទថ្មីមួយបទនេះហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសគឺការផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៅកោះទន្សាយ ជាមួយសាច់រឿងថ្មីប្លែកប្រកបដោយភាពទាក់ទាញ គួរឲ្យចង់ទស្សនា។

គួរបញ្ជាក់ឲ្យដឹងដែរថាតារាចម្រៀងប្រចាំក្រុម KlapYaHandz វុទ្ធា មានប្រិយមិត្តស្រលាញ់ និងចូលចិត្តរូបគាត់ជាច្រើន ជាពិសេសតាមរយៈបទ “ក្រមុំ៣ស្តាយ” ដែលជាចង្វាក់ប្រជាប្រិយ តែលើកនេះគាត់មកវិញជាមួយភាពស្រគត់ស្រគំ ហើយក៏សង្ឃឹមថាបងប្អូននឹងចូលចិត្តស្នាដៃចម្រៀងថ្មីរបស់គាត់មួយបទនេះផងដែរ។ តោះទស្សនាទាំងអស់គ្នា៖