ក្រោយពីបើកសម្ពោធហាងកាហ្វេសំរាម ដោយប្រើប្រាស់ការដូរយកសំរាមជាមួយកាហ្វេរួចមក ក្រុមយុវជនសំរាម ហាក់មានភាពមមាញឹកខ្លាំងគួរឲ្យកត់សម្គាល់ ដោយពួកគាត់ក៏បានប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តចូលរួមដាំផ្កាលម្អតាមបង្កាន់ដៃប្រឡាយទឹកស្អុយបឹងត្របែកផងដែរ។ យ៉ាងណាមិញហាកកាហ្វេសំរាមរបស់ក្រុមយុវជនសំរាម គឺហាក់ពុំសូវទទួលបានជោគជ័យខ្លាំងនោះឡើយ ដោយសង្កេតឃើញថាពុំសូវមានអ្នកដែលស្វែងរកសំរាមផ្លាស្ទិកយកទៅធ្វើការដោះដូរដើម្បីកាហ្វេនោះទេ។

ទោះបីជាបែបនេះក្តី ក៏យើងនៅតែអាចមើលឃើញការតាំងចិត្តដ៏ខ្ពស់របស់ក្រុម យុវជនសំរាម ដោយពួកគេហាក់ពុំបោះបង់ចោលត្រឹមនេះនោះឡើយ។ ថ្មីៗនេះដែរ លោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមបានបង្ហើបឲ្យដឹងថា លោកមានរទេះសម្រាប់ចែកជូនបងប្អូនក្រីក្រ និងអ្នករករបរអេតចាយដោយពុំគិតថ្លៃ។ យោងតាមការរៀបរាប់នៅក្នុងបណ្តាញសង្គមថា៖ «នៅរទេះ៣ទៀតបងប្អូន ចែកជូនបងប្អូនក្រខ្សត់ដែលប្រកបមុខរបរ រើសកំប៉ុងអេតចាយ .. Inbox»៕