រឿង​ចិន​បែប​ Action និង​កំប្លែង ដែលមានចំណងជើង “កំពូល​ចារនារី​” ឬ (The Rookies) ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ និង​ជា​ពិសេស​នោះ​គឺ​មាន​លោក Talu Wang ( តួឯកក្នុងរឿង Fall in love at first kiss) នាង Milla Jovovich (តួបាញ់កាប់ចាក់ក្នុងរឿង Resident Evil) ក៏​មាន​វត្តមាន​ក្នុង​រឿង​នេះផង​ដែរ។

សាច់រឿងបាននិយាយពី បុរសម្នាក់ឈ្មោះ Zhou Feng ជាអ្នកស្រលាញ់វិស័យកីឡា តែបានចូលលង់ខ្លួននូវរឿងគ្រោះថ្នាក់មួយ ដោយគាត់បានឃើញនូវកិច្ចព្រមព្រៀងខុសច្បាប់មួយដែលពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអន្តរជាតិ។ ដូច្នេះហើយគាត់ត្រូវចូលដៃសហការដើរតាម ភ្នាក់ងារអន្តរជាតិ Bruce ទៅកាន់ក្រុងBudapest ដោយមានគ្នីគ្នាចំនួន ៣ទៀតបានទៅជាមួយ ។ ដោយអ្នកទាំង៤រូបគឺជា សិស្សប្អូន និងជាភ្នាក់ងារអន្តរជាតិវ័យក្មេង ត្រូវចាប់ផ្តើមប្រយុទ្ធជាមួយភេរវករ ពោរពេញដោយបច្ចេកវិទ្យាប្លែកៗ និងមានភាពកំប្លុកកំប្លែងមិនឲ្យអ្នកទស្សនាខកចិត្តឡើយ។ ខ្សែភាពយន្ត ​កំពូល​ចារនារី​ (The Rookies) នឹង​មក​ដល់​រោងភាពយន្ត Major Cineplex គ្រប់សាខានៅថ្ងៃទី១៣ ខែកញ្ញា​ ខាងមុខ​នេះ៕