ពេជ្រ សោភា តារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានបទពិសោធន៍សិល្បៈមកជាង១៥ឆ្នាំ ហើយអាចរក្សាតំណែងជាតារាស្រីជួរមុខដោយមិនរង្គោះរង្គើ។ តារាស្រីរូបនេះហាក់នៅតែទទួលបានការគាំទ្រខ្លាំង ជាពិសេសពីសំណាក់មិត្តយុវវ័យ ព្រោះតែនាងអាចច្រៀង និងរាំបានយ៉ាងរស់រវើក ជាពិសេសអាចសរសេរទំនុកច្រៀងបានថែមទៀត។

ថ្មីៗនេះអ្នកនាង ពេជ្រ សោភា បានចាប់ដៃគូច្រៀងរួមគ្នាជាមួយលោក ខេមរៈ សិរីមន្ត បកស្រាយបទ “ប្រពន្ធបងមិនល្អមែនទេ” ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសត្រឹមរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ ចម្រៀងមួយបទនេះមានអ្នកចូលទស្សនារាប់លាននាក់។ យ៉ាងណាមិញអ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលជាងនេះនោះគឺ អ្នកនាង ពេជ្រ សោភា បានបង្ហោះនៅក្នុងបណ្តាញសង្គមថា៖ «សួរចិត្ត fans បន្តិចមើល បើខ្ញុំរៀបការ មកចូលរួមទេ? នៅលើកោះ១ក្នុងក្តីស្រម៉ៃខ្ញុំ»។ មហាជនជាច្រើនបានសម្តែងការគាំទ្រ និងបានខំមិនថាចូលរួម ដោយសារតែគ្រប់គ្នាបានរង់ចាំដំណឹងនេះជាយូរមកហើយ បន្ទាប់ពីនាងតែងបណ្តើរគូស្នេហ៍លោក ឆឹម សក្កដា ទៅណាមកណាផ្អែមល្ហែមជានិច្ច។ សារមួយនេះវាហាក់បង្ហាញពីតម្រុយដំណឹងល្អឲ្យយើងដឹងថា នឹងមានអ្វីពិសេសពីអ្នកនាង ពេជ្រ សោភា ជាក់ជាមិនខាន រង់ចាំតាមដានមើលជាមួយគ្នា!