ឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងសិល្បករ សិល្បការិនី ត្រូវបុរសម្នាក់ចោទប្រកាន់ថា បានមករករឿង និងវាយខ្លួននៅព្រលានយន្តហោះ
សិល្បៈ September 12, 2019 SAM

កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ី ក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករ សិល្បការិនី ដែលរាំច្រៀងលេង ខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េ ដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករ សិល្បការិនីទាំងនោះបង្កចលាចល រញ៉េរញ៉ៃ មិនខ្លាចមិនក្រែងចិត្តអ្នកដទៃ តែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។

លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​ បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា ៖ “ព្រឹកមិញ នៅព្រលានយន្តហោះប្រទេសកូរ៉េ តារានិងឧកញ៉ាមួយក្រុម បានមករករឿងយើង ហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ”។ ជាមួយនឹងបញ្ហានេះផងដែរ លោក ហេង ឡុង ដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើ ក៏បានបង្ហោះសារយ៉ាងខ្លីមួយថា ៖ “យុត្តិធម៌ត្រូវតែមានដាំផ្លែអ្វី បានផ្លែហ្នឹង ច្បាប់នឹងការពារយេីង ដោះស្រាយផ្លូវច្បាប់នៅកម្ពុជា”។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?