ឱក សុគន្ធកញ្ញា បង្ហោះសារយ៉ាងផ្អែមល្ហែមក្នុងថ្ងៃខួបកំណើតរបស់ស្វាមី
សិល្បៈ September 12, 2019 sovann khmernote

ក្រោយពីរៀបអាពាហ៍ពិពាហ៍ក្រោមការអបអរពីសំណាក់សាច់ញាតិ មិត្តរួមអាជីព និងអ្នកគាំទ្រ ប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសលោក អ៉ឹង សុខលី និងកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា គេសង្កេតឃើញថាអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែម ដោយការទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស និងជាពិសេសអ្នកទាំងបានដឹកដៃគ្នាចូលរួមកម្មវិធីធំៗជាច្រើន ហើយឱក សុគន្ធកញ្ញា កាន់តែត្រូវប៉ាន់ក្លាយជាអ្នកផ្សព្វផ្សាយផលិតផលទាំងកំពុងតែពរពោះកូនក្នុងផ្ទៃ។

ជាក់ស្តែងណាស់នៅថ្ងៃនេះអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព ដោយធ្វើការជូនពរខួបកំណើតស្វាមី ភ្ជាប់ជាមួយនឹងសាររៀបរាប់យ៉ាងផ្អែមល្ហែមថា ៖ “អរគុណ​ដែល​បងចូលមកក្នុងជីវិតអូន បង្កើត​អ្វី​ៗគ្រប់យ៉ាងសម្រាប់គ្រួសារដ៏តូចមួយនេះ​ ពេល​មានបងទើបអូនដឹងថាអូនមានគ្រួសារដ៏ធំកក់ក្ដៅហើយរីករាយខ្លាំងណាស់។ រីករាយ​ថ្ងៃ​កំណើត​ប៉ា​ប៉ា…! សូម​ឲ្យ​បងមានសុខភាពល្អ សំណាងល្អ​ ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ តែបងហត់នឿយ​បន្តិច​ហើយ​ពេលមានអូន”៕