អ្នកនាង យក់ ឋិតរដ្ឋា ៖ “នេះខ្មែរគ្នាឯងសោះ មិនគាំទ្រក៏ហី្អទៅ ហេីយមេ៉ចចាំបាច់មកដៀលអ្នកសិល្បៈចឹងលោក”
សិល្បៈ September 12, 2019 naren khmernote

ថ្មីៗនេះផ្ទុះជម្លោះមួយនៅឯព្រលានយន្តហោះកូរ៉េ ក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករ សិល្បការិនី ដែលរាំច្រៀងលេង នៅព្រលានយន្តហោះម៉ាឡេស៊ី ខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េ ដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករ សិល្បការិនីទាំងនោះបង្កចលាចល រញ៉េរញ៉ៃ មិនខ្លាចមិនក្រែងចិត្តអ្នកដទៃ។

ដោយជម្លោះនោះ ខាងគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានធ្វើការចោទប្រកាន់ថាឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងសិល្បករ សិល្បការិនី បានមករករឿង និងវាយខ្លួននៅព្រលានយន្តហោះថែមទៀតផង។ យ៉ាងណាមិញជាមួយនឹងករណីនេះ តារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា សម្តែងក្តីមិនពេញចិត្តចំពោះភាគីដែលបានថតវីដេអូព្រមទាំងដៀលអ្នកសិល្បៈ ដោយអ្នកនាងបានសរសេរយ៉ាងដូច្នេះថា ៖ “សំខាន់​យេីងជាជនជាតិខ្មែរដូចគ្នាតាស់ហី ម៉េចចូលចិត្តជាន់ពន្លិចថែមចឹងលោកអេីយលួចថតគេចឹងបេីគេប្តឹងក៏បានដែរ ហេីយដៀលជនជាតិខ្លួនឯងទៀតលោក។ បេីថតជនជាតិផ្សេងក៏គេប្តឹងដែរត្រូវចាំថាថតគេទាល់តែគេអនុញ្ញាតដែរបានអាចមានសិទ្ធិថត។ នេះខ្មែរគ្នាឯងសោះអត់យល់ដល់ចឹង​ មិនគាំទ្រក៏ហីទៅហេីយម៉េចចាំបាច់មកដៀលអ្នកសិល្បៈចឹងលោក​ អ្នកសិល្បៈគ្រប់គ្នាហ្នឹងមិនដល់ពួកលោកមែនបានយាយមកចឹងអី”៕