ថៃ៖ កញ្ញា Bella Ranee គឺជាតារាសម្តែងថៃ តារាស្រីរូបនេះទទួលបានការគាំទ្រនិងទទួលបានការចាប់អារម្មណ៍ពីមហាជនក្រោយបានសម្តែងក្នុងរឿងភាគ Phorn Prom Onlaweng, Khun Chai Puttipat, Plerng Chimplee និង Bubphe Sanniwat ដែលសុទ្ធសឹងតែជារឿងភាគរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។

bella បានចាប់ផ្តើមអាជីពសិល្បៈរបស់នាងដោយធ្វើជាតារាផ្សព្វផ្សាយពាណិជ្ជកម្ម បន្ទាប់ពីនាងបានផ្សាយពាណិជ្ជកម្មចំនួន១០ផលិតផលរួចមក នាងក៏បានចុះកុងត្រាធ្វើជាតារាសម្តែងរបស់ប៉ុស្តិ៍លេខ ៣ ក្នុងឆ្នាំ ២០១១ ។ Bella ទទួលបានតំណែងជាតួ​ឯកនៅក្នុងរឿង Phorn Prom Onlaweng នៅឆ្នាំ២០១៣ ។ ហើយប្រិយមិត្តមួយចំនួនច្បាស់ជ្រាបរួចមកហើយថាខ្សែភាពយន្តភាគទូរទស្សន៍ BuppeSanNivas (Love Destiny) បានបំបែកឯតទគ្គកម្មអាត្រាអ្នកទស្សនាជាមួយនឹងភាគចុងក្រោយរបស់ខ្លួនឈានដល់ ១៨.៦ ទូទាំងប្រទេស ជាហេតុធ្វើឲ្យតារាសម្តែង Bella រូបនេះកាន់តែល្បីឈ្មោះនិងជោគជ័យខ្លាំង។

គួររំលឹកថាចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ Bella Ranee Campen បានបង្ហាញសមត្ថភាពសម្តែងនៅក្នុងរឿងភាគចំនួន១៣រឿង ហើយនាងនឹងមានរឿងភាគចំនួន២ទៀតដែលនឹងត្រៀមបញ្ជាំងនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។ តោះមកមើលនៅខាងក្រោមនេះថាតើខ្សែភាពយន្តភាគទូរទស្សន៍មួយណាដែលធ្វើឲ្យអ្នកស្គាល់ Bella ?

2011 – រឿង Roy Marn

2012 –រឿង Tawan Yod Ruk

2013 –រឿង Pon Prom Onlaweng សម្តែងជាមួយនឹង Boy Pakorn

2013 – រឿង Supaburoot Jutathep: Khun Chai Putipat សម្តែងជាមួយនឹង James Jirayu

2014 –រឿង Look Tard សម្តែងជាមួយនឹង Ken Phupoom

2014 –រឿង Plerng Chimplee សម្តែងជាមួយនឹង Aum Atichart

2014 –រឿង Pope Rak សម្តែងជាមួយនឹង Mark Prin

2016 –រឿង Padiwarada សម្តែងជាមួយនឹង James Jirayu

2016 –រឿង Wimarn Mekala សម្តែងជាមួយនឹង Andrew Gregson

2017 –រឿង Plerng Boon សម្តែងជាមួយនឹង Pong Nawat

2018 –រឿង Buppesunnivas សម្តែងជាមួយនឹង Pope Thanawat

2018 –រឿង Bpee Kaew Nang Hong សម្តែងជាមួយនឹង Great Warintorn

2019 –រឿង Krong Karm សម្តែងជាមួយនឹង Phet Thakrit

សម្រាប់ឆ្នាំ២០១៩ Bella នឹងចេញរឿងថ្មីគឺរឿង Roy Leh Marnya និងឆ្នាំ 2020 រឿង Prom Likit (Buppesunnivas 2) សម្តែងជាមួយនឹង Pope Thanawat៕