ក្តៅៗ! លោក ហេង ឡុង និង ឧកញ៉ា ឡេង ណាវ៉ាត្រា ទៅដល់ប៉ុស្តិ៍ប៉ូលិសកូរ៉េ ដើម្បីដាក់ពាក្យប្តឹងលើអ្នកដែលបានលួចថតវីដេអូជេរប្រមាថលេីសិល្បករខ្មែរ
សង្គម September 12, 2019 naren khmernote

នៅមុននេះបន្តិចលោក ហេង ឡុង បានបង្ហោះប្រកាសនៅលើបណ្តាញសង្គមថា ៖ “ពួកយេីងជាជនរងគ្រោះ​ បានដាក់ពាក្យបណ្តឹងទៅក្រុមបង្កដែលបានលួចថតវីដេអូ​ ដោយគ្មានការអនុញ្ញាត​ និងជេរប្រមាជលេីសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលិសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​ មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ។”។

គួររំលឹកថាថ្មីៗនេះផ្ទុះជម្លោះមួយនៅឯព្រលានយន្តហោះកូរ៉េ ក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករ សិល្បការិនី ដែលរាំច្រៀងលេង នៅព្រលានយន្តហោះម៉ាឡេស៊ី ខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េ ដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករ សិល្បការិនីទាំងនោះបង្កចលាចល រញ៉េរញ៉ៃ មិនខ្លាចមិនក្រែងចិត្តអ្នកដទៃ។ ដោយជម្លោះនោះ ខាងគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានធ្វើការចោទប្រកាន់ថាឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងសិល្បករ សិល្បការិនី បានមករករឿង និងវាយខ្លួននៅព្រលានយន្តហោះថែមទៀតផង៕