កាលពីថ្ងៃមិញនេះលោក ហេង ឡុង បានបង្ហោះប្រកាសនៅលើបណ្តាញសង្គមថា ៖ “ពួកយេីងជាជនរងគ្រោះ​ បានដាក់ពាក្យបណ្តឹងទៅក្រុមបង្កដែលបានលួចថតវីដេអូ​ ដោយគ្មានការអនុញ្ញាត​ និងជេរប្រមាជលេីសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលិសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​ មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ។”។គួររំលឹកថាថ្មីៗនេះផ្ទុះជម្លោះមួយនៅឯព្រលានយន្តហោះកូរ៉េ ក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករ សិល្បការិនី ដែលរាំច្រៀងលេង នៅព្រលានយន្តហោះម៉ាឡេស៊ី រហូតដល់មានការប្រកែកគ្នាយ៉ាងតឹងសសៃ ក ។

ស្រាប់តែមុននេះបន្តិចគណនីហ្វេសបុក Bun Hoeun Sanh បានធ្វើការបង្ហោះវិដេអូដោយរៀបរាប់ថា៖”ប់ើខាងសិល្បកររកប្តឹងពីបទលួចថត គួរប្តឹងនៅប្រទេសម៉ាឡេស៉ី ដោយសាររឿងហេតុកើតឡើងនៅម៉ាឡេស៉ី ហើយក្នុងវិដេអូគាត់បានប្រាប់ថាបើប្តឹងគាត់នៅកូរ៉េ គាត់នឹងប្តឹងបកវិញថាឧកញ៉ា ឡេង ណាវ៉ាត្រា រកវាយគាត់ ហើយក្នុងវិដេអូគាត់បានបន្តថា បើប្តឹងគាត់នៅស្រុកខ្មែរគាត់សុខចិត្តបង់លុយ ឬសុំទោស តែចិត្តគាត់មិនសុំទោសទេ។ នៅក្នុងវិដេអូបុរសដែលមានឈ្មោះ Bun Hoeun Sanh ក៏បាននិយាយដែលថា គាត់មិនបានដៀលខ្មែរទាំងអស់ទេ ពាក្យគាត់ដៀល ហ្សែនខ្មែរ ឬ ពូជខ្មែរ តែខ្មែរមួយចំនួន ដែលគាត់និយាយនៅក្នុងវិដេអូដែលគាត់ថតតែប៉ុណ្ណោះ។ “បើចង់ជ្រាបច្បាស់សុំប្រិយមិត្តទស្សនាវិដេអូគាត់ខាងក្រោម៖