ឈិត សុវណ្ណបញ្ញា តារាចម្រៀងស្រីដែលប្រឡូកសិល្បៈមកអស់រយៈពេលជិត១៥ឆ្នាំ ជាមួយសម្លេងថ្នមផ្អែមស្រទន់ និងអាចរាំបានយ៉ាងរស់រវើក។ ក្រៅពីអាជីពជាតារាចម្រៀង តារាស្រីរូបនេះក៏ធ្លាប់បានប្រឡូកក្នុងវិស័យសម្តែងផងដែរ ដោយនាងបានសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តភាគទូរទស្សន៍។

បច្ចុប្បន្ននេះ ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងស្រីប្រចាំផលិតកម្ម ថោន ហើយនាងក៏ទើបតែសាងចំណាប់អារម្មណ៍ថ្មីមួយដល់ប្រិយមិត្តអ្នកគាំទ្រជាមួយបទ CRUSH ដែលរៀបចំដោយតារាចម្រៀងរ៉េប G-Devith និងបានផ្តិតយកទេសភាពនៅឯទឹកដីកោះម៉ាល់ឌីវ ដ៏ស្រស់ស្អាត។ ក្រៅពីនេះទៀតតារាស្រីរូបនេះក៏បានបង្ហោះតម្រុយពី MV ចម្រៀងថ្មីមួយបទរបស់នាង ដោយតុបតែងខ្លួនបែបបុរាណយ៉ាងស្រស់ស្អាត កំពុងប្រឡែងលេងក្នុងទឹកជ្រោះដ៏ថ្លាឆ្វង់ មើលទៅហាក់បីដូចជាកិន្នរីបន្តិច ជាយក្សបន្តិច។ តើបើតាមការប៉ាន់ស្មានរបស់មហាជនគឺអាចឲ្យដឹងថា នាងអាចកំពុងតែតែងខ្លួនជាតួយក្ស ដោយសារតែនាងធ្លាប់មានចម្រៀងមួយបទចំណងជើងថា “យក្ខិនី” ដែលបានចេញកាលពី ២ ឆ្នាំមុន និពន្ធទំនុកច្រៀងដោយ Darex Wa និងបទភ្លេងដោយ Thomeet។ ដូចនេះយើងរង់ចាំតាមដានមើលទាំងអស់គ្នា៖