ថ្មីៗនេះផ្ទុះរឿងជម្លោះពេញបណ្តាញសង្គមរវាងក្រុមសិល្បករខ្មែរ និង យុវជនមួយក្រុមដែលបានលួចថតវីដេអូសកម្មភាពក្រុមការងារពួកគាត់រាំច្រៀង ហើយថែមទាំងតិះដៀលជេរប្រមាថដល់ពូជខ្មែរ បង្កក្តីខឹងសម្បារជាខ្លាំងដល់មហាជន។ យ៉ាងណាមិញបុរសរូបនោះក៏បានចេញវីដេអូបកស្រាយផងដែរ តែវាហាក់មិនអាចរំងាប់កំហឹងរបស់មហាជនបានឡើយ ដោយសារតែការដៀលពូជខ្មែរដោយប្រើពាក្យធ្ងន់ធ្ងររបស់គាត់។

រឿងរ៉ាវមួយនេះបានធ្វើឲ្យរង្គោះរង្គើបណ្តាញសង្គមជាខ្លាំង ដោយសង្កេតឃើញថាក្រុមអ្នកសិល្បៈ មានទាំងតារាចម្រៀង សម្តែង និងកំប្លែង បានចេញមុខបង្ហោះសារមិនពេញចិត្តជាច្រើននាក់។ ក្នុងនោះក៏មានអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ម្នាក់ដែរ ដោយនាងបានបង្ហោះវីដេអូដោយអមជាមួយនឹងសារយ៉ាងខ្លីថា៖ “សុំទោសបងប្អូនខឹងពេករាងកាចតិចហើយ” ។ ចង់ដឹងថាខ្ញុងនិយាយអ្វីខ្លះទៅកាន់បុរសរូបនោះ តោះមកស្តាប់នៅខាងក្រោម៖