តារាសម្តែងស្រីល្បីឈ្មោះប្រចាំប្រទេសថៃ Baifern Pimchanok ដែលបងប្អូនភាគច្រើនស្គាល់រូបនាងច្បាស់ថាជាតារាស្រីដែលមានសមត្ថភាព និងទេពកោសល្យ។ មួយរយៈក្រោយនេះគេសង្កេតឃើញថា Baifern ហាក់រាសីឡើងខ្ពស់ត្រដែត ព្រោះនាងត្រូវផលិតករខ្សែភាពយន្តទាក់ទងសម្តែងជាបន្តបន្ទាប់ ជាពិសេសបន្ទាប់ពីទទួលបានភាពជោគជ័យក្នុងរឿង “ស្លឹកឈើដែលជ្រុះទៅឆ្ងាយ” ដោយនាងដើរតួជាបុរសកែភេទរួចមក តារាស្រីរូបនេះក៏ដណ្តើមបានទីផ្សារបរទេសបានផងដែរ។

និយាយពីសម្រស់វិញ អ្នកណាៗក៏សរសើរដែលថាតារាស្រីរូបនេះ គឺមានសម្រស់ស្រស់ស្អាត និងរាងស្រឡូន។ អ្វីដែលពិសេសនោះទៀតគឺ Baifern ស្អាតមិនធម្មតាប៉ុណ្ណឹងហើយ ដោយឡែកប្អូនប្រុសរបស់នាងដែលមានឈ្មោះថា BaiField ហាក់ស្រស់សង្ហា និងមានមន្តស្នេហ៍មិនចាញ់រូបនាងប៉ុន្មាននោះឡើយ។ ប្អូនប្រុសរបស់នាងម្នាក់នេះគឺបានធ្វើឲ្យនារីមិនតិចនាក់នោះទេជ្រួលជ្រើម ហើយក៏មានផលិតករជាច្រើនបានព្យាយាមទាក់ទងហៅរូបគេចូលសម្តែងដើម្បីប្រឡូកក្នុងវិថីសិល្បៈដែរ ប៉ុន្តែរូបគេមិនទាន់បើកឱកាសឲ្យផលិតករ ឬអ្នកដឹកនាំណាម្នាក់នោះឡើយ ដោយរូបគេហាក់ពុំសូវមាននិស័យក្នុងអាជីពនេះប៉ុន្មាននោះឡើយ។ ចង់ដឹងថាគាត់ស្រស់សង្ហាកម្រិតណា សូមពិនិត្យមើលរូបខាងក្រោមនេះ៖