បងប្អូននៅចាំករណីផ្ទុះហ្គាសនៅឯខេត្តសៀមរាប បង្កឲ្យមានរបួសរងការខូចខាត និងមានមនុស្សរងរបួសជាច្រើននាក់ដែរឬទេ? ក្នុងនោះមានបុរសម្នាក់បានរងរបួសធ្ងន់រលាកពេញខ្លួនប្រាណ ដើរចេញមកបែរជាគ្មានអ្នកអើពើ។ ពេលនេះអការៈរបស់គាត់គឺពុំទាន់បានធូរស្បើយនៅឡើយទេ។

យោងតាមប្រភពតារាស្រី សូ ដានីតា បានឲ្យដឹងថា៖ «យើងខ្ញុំទាំង២នាក់បានមកដល់ស្រុកពួក ខេត្តសៀមរាប ដើម្បីផ្តល់អំណោយដែលបានពីសប្បុរសជនដែលមានចិត្តសរប្បុធម៍ ទាំងអស់គ្នា ដែលបានផ្តល់ទឹកប្រាក់តាមរយៈយើងខ្ញុំ មកជូនអ្នកម្តាយលោកពូ មឿនកុយ ដោយជួបបញ្ហាផ្ទុះហ្គាសកាលពីខែមុន ចំនួនទឹកប្រាក់ ១៤០០$ ដែលសព្វថ្ងៃគាត់របួសធ្ងន់សំរាកព្យាបាលនៅប្រទេសថៃ លេខទទួលអំណោយបន្ត សំរាប់លោកពូ ០៩៦​ ៤៨ ៥៨ ១០៧។

យើងខ្ញុំនឹងបន្តដំណើរផ្តល់ជូនបងស្រី ហាយ ខៅដាវ ចំនួនទឹកប្រាក់ ៣០០$ បន្ថែមទៀត សរុបចំនួន ១៧០០$។ នាងខ្ញុំតាំងនាមជំនួសគ្រួសារទាំង២ សូមថ្លែងអំណរអរគុណដល់បងប្អូនទាំងអស់ដែលផ្តល់ជាជំនួយសំរាប់រំលែកទុក្ខលំបាកដល់ពួកគាត់ យើងខ្ញុំទាំង៤ នាក់ Chanlakhena Chorn Kong Chansoriya Oudom Phalla Sin So Danita យើងខ្ញុំសូមជូនពរសរប្បុរជនទាំងអស់សុខសប្បាយ។ បងផល្លារវល់ បង ចនច័ន្ទ គាត់ជាប់រវល់ទៅប្រទេសកូរ៉េ»៕