អតីតបេក្ខនារី X Factor Cambodia លៀង ចាន់ឡា ដែលមហាជនស្គាល់គាត់ច្បាស់តាមរយៈការប្រឡង និងប្រឈមមុខនិងរឿងអាស្រូវពាក់ព័ន្ធនឹងការដែលត្រូវគេរើសអើងពណ៌សម្បុរ និងរូបសម្រស់។ ក្រោយទទួលការឧបត្ថម្ភ និងមើលថែទាំ ពេលនេះ លៀង ចាន់ឡា ហាក់ប្រែប្រួលទៅជាមនុស្សថ្មីម្នាក់ទៀត ដោយនាងមើលទៅហាក់ប្រែជាស្រស់ស្អាតជាងមុន និងមានសាច់ឈាមសថ្លា។

ដូចដែលបងប្អូនបានដឹងហើយថាកាលពីប្អូនស្រី លៀង ចាន់ឡា នៅប្រឡង តារាចម្រៀងលោក Eno បានប្រកាសថាខ្លួននឹងជួយធ្វើចំរៀងជូននាង បើទោះបីជានាងមិនទទួលបានជ័យលាភីក៏ដោយ។ ពេលនេះលោកគឺបានធ្វើតាមពាក្យសន្យាហើយ ដោយយោងតាមប្រភពហ្វេសប៊ុករបស់ លៀង ចាន់ឡា បានឲ្យដឹងថា៖ «ចង់ស្តាប់បទចម្រៀងនាងខ្ញុំអត់ចា នឹងចង់ស្គាល់ចំណងជើងបទចម្រៀងនាងខ្ញុំអត់ ចេញនៅក្នុងពេលឆាប់ៗនេះហើយនៅក្នុង Team បង Eno Original Song កុំភ្លេចណាបទចម្រៀងនាងខ្ញុំនឹងចេញឆាប់ៗនេះហើយ ស្តាប់ទាំងអស់គ្នាណា អរគុណ»៕