ពិធីបុណ្យភ្ជុំបិណ្ឌតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីថែរក្សាទំនៀមទម្លាប់ និងប្រពៃណីដែលមានតាំងពីបុរាណកាលមក ជាពិសេសគឺការបង្ហាញពីជំនឿទៅលើព្រះពុទ្ធសាសនាដែលគោរពបូជាដោយបងប្អូនប្រជាពលរដ្ឋខ្មែរ។ ពិធីបុណ្យមួយនេះគឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌ១៥ ដែលយើងហៅថា “ភ្ជុំបិណ្ឌ” ឬ “ភ្ជុំធំ”។ រៀងរាល់ឆ្នាំឲ្យតែដល់ពិធីបុណ្យភ្ជុំបិណ្ឌប្រជាជនខ្មែរតែងនាំគ្នាត្រលប់ទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារ ជាពិសេសដើម្បីទៅជួបលោកពុកអ្នកម្តាយដែលទន្ទឹងរង់ចាំផ្លូវកូន។

យ៉ាងណាមិញដើម្បីជាចំណងដៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ផលិតកម្ម ថោន ក៏បានបញ្ចេញចម្រៀងជាច្រើនបទដើម្បីអបអរពិធីបុណ្យ ដោយបទចម្រៀងនីមួយៗគឺត្រូវបានសម្រិតសម្រាំងឡើងដោយយកចិត្តទុកដាក់ទាំងអត្ថន័យ ទំនុកច្រៀង និងបទភ្លេង។ ឆ្នាំនេះយើងហាក់ឃើញថា ផលិតកម្ម ថោន ដូចជាបោះជំហានមុនគេក្នុងការផលិតចម្រៀងសម្រាប់ភ្ជុំបិណ្ឌ ដោយមានបទចម្រៀងពីរោះប្លែកៗជាច្រើនបទ ដោយបកស្រាយដោយតារាចម្រៀងចាស់ថ្មីប្រចាំផលិតកម្មខ្លួនដែលមានដូចជា មាស សុខសោភា, ម៉ៅ ហាជី, សុន ស្រីពេជ្រ, ស៊ូ ស៊ីរីកា, រ៉ូលីន, និង បាន មុន្នីល័ក្ខ។ តោះមកស្តាប់ចម្រៀងសម្រាប់ភ្ជុំបិណ្ឌពីផលិតកម្ម ថោន ទាំងអស់គ្នា៖

– ស៊ូ ​ស៊ីរីកា បទ មិត្តអើយទៅវត្ត

– ខេម បទ នឹកភូមិកំណើត

– រ៉ូលីន បទ ទឹកលិចចុងកន្ត្រើយ

– សុន ស្រីពេជ្រ បទ ក្មេងចិញ្ចឹមកូនចាស់ចិញ្ចឹមចៅ

– ខេម បទ ខ្ញុំដើរកាត់ទឹក

– មាស សុខសោភា​ បទ មកអើតម៉ែផង

– ម៉ៅ ហាជី បទ ព្រលឹមខ្ញុំកំពុងដេក

– សុន ស្រីពេជ្រ បទ ព្រះរស់អង្អែល

– រ៉ូលីន ស្រីពេជ្រ និង ស៊ីរីកា បទ បោះបាយបិណ្ឌជុំគ្នា

– ម៉ៅ ហាជី បទ មកភ្ជុំជុំគ្នា

– បាន មុន្នីល័ក្ខ បទ អង្គួចបងមួយ