កាលពីថ្មីៗនេះ ក្រោយផ្ទុះរឿងជម្លោះរវាងក្រុមសិល្បករ និងក្រុមយុវជនលួចថតសកម្មភាពរួចមក លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះធ្វើការបកស្រាយថា សកម្មភាពកាយវិការដែល ដែលលោកបានស្ទុះចូលទៅនោះ ក្នុងគោលបំណងតែមួយគត់គឺរារាំង ការថតរបស់បងប្អូន នៅព្រលានអ៊ីនឆន ប្រទេសកូរ៉េ ។ ស្រាប់តែពេលនេះភាគីដែលថតវីដេអូសកម្មភាពរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រលានយន្តហោះ បានឆ្លើយតបទៅវិញថា៖

«សំដីលោកឧកញ៉ាថ្លៃថ្នូរ​ ដេកគិត៥យប់ ៦ថ្ងៃ​ គិតបានត្រឹមប៉ុណ្ណឹង “ក្នុងគោលបំណងតែ១គត់គឺសូមរារាំងការថត”​ hahhaha​ កូនង៉ាក៏វាស្ដាប់ហេីយសេីចលេចផោមដែរ។ ហក់មករកវាយគេហេីយ​ស្រែកថា​ ម៉េចហែងថតរូបអញ? អីចឹងគេហៅថារារាំងការថត​ រឺចង់វាយអ្នកថត? បេីកុំផុសសម្ងំស្ងៀមដូចគ្រាន់បេីបន្ដិច​ ដល់ពេលបកស្រាយ​មក កាន់តែនាំភាពធូរថ្លៃដាក់ខ្លួនទៅវិញទេ។ VDO គេឃេីញច្បាស់ដូចថ្ងៃ​ តែមកបកស្រាយដូចកំពប់ប៊ីចេង​។ ទៅមេីលច្បាប់កូរ៉េអោយច្បាស់ទៅលោក​ តិចជាន់ដីកូរ៉េលែងបាន​របូតឆ្នាំងបាយធំណាប្រូ។ ប្រាប់ហើយដំណោះស្រាយត្រឹមត្រូវ ចេញមុខមកសុំទោស តែខ្ញុំដឹងថាអ្នកមិនអាចសុំទោសបានទេ ព្រោះខ្លាចបាក់មុខ»៕