ឈិត សុវណ្ណបញ្ញា តារាចម្រៀងស្រីដែលមានសម្លេងស្រាលស្រទន់ មានបទពិសោធន៍សិល្បៈជិត១៥ឆ្នាំ អាចច្រៀង និងរាំបានយ៉ាងរស់រវើក ប៉ះគ្នាជាមួយតារាចម្រៀងស្រីដែលនិយមស្តាយលេងខ្លួនប្លែកៗ និងពោរពេញទៅដោយគំនិតថ្មីៗទាក់ទាញប្រិយមិត្តអ្នកគាំទ្រ ទេព បូព្រឹក្ស ក្នុងឈុតសម្លៀកបំពាក់បែបសុភាពៗនារីខ្មែរ នាខែភ្ជុំបិណ្ឌទុកស្លៀកពេលទៅទីវត្តអារាម។

តារាចម្រៀងស្រីទាំងពីររូបនេះ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាមិត្តស្និទ្ធស្នាលនឹងគ្នា ព្រោះជាញឹកញាប់ពួកគេតែងធ្វើកម្មវិធីរួមគ្នា ព្រមទាំងលើកទឹកចិត្តគ្នាទៅវិញទៅមក។ យ៉ាងណាមិញពេលដែលអ្នកទាំងពីរបានបង្ហាញឈុតសម្លៀកបំពាក់បែបប្រពៃណីកាត់សម័យថ្មី យ៉ាងស្រស់សោភាទាំងគូបែបនេះ ហាក់ទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរជាខ្លាំងពីសំណាក់មហាជន ព្រោះថាសម្រស់អ្នកទាំងពីរស្រស់ស្អាតម្យ៉ាងម្នាក់ ពុំមាននរណាចាញ់នរណាម្នាក់នោះឡើយ។ ចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖