ទីបំផុតខ្សែភាពយន្តហូលីវូត ” Ad Astra ” បានមកដល់រោងភាពយន្តកម្ពុជាហើយ ខ្សែភាពយន្តនេះជាប្រភេទរឿងប្រឌិតបែបវិទ្យាសាស្ត្រ មានការចូលរួមសម្តែងដោយកំពូលតារាសម្តែងលោក Brad Pitt និងតារាសម្តែងល្បីៗជាច្រើនទៀត។ ខ្សែភាពយន្តនេះបាននិយាយពីតួអង្គឈ្មោះ McBride សម្តែងដោយលោក Brad Pitt ​ត្រូវ​ឡើង​ទៅ​លើ​លំហរ​អាកាស​ដើម្បី​ស្វែងឪពុក​របស់​គាត់​ដែល​បាត់​ខ្លួនកាលពីជាង២០ឆ្នាំមុន ហើយកំឡុងពេលដែលឪពុករបស់ខ្លួនបានបាត់ខ្លួនយ៉ាងអាថ៍កំបាំងនោះគឺមានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ជាហេតុធ្វើឲ្យMcBride ត្រូវដើររកការពិតថាតើឪពុករបស់ខ្លួនពិតជានៅរស់ឬយ៉ាង ហើយមានអ្វីបានកើតឡើងនៅលើលំហរអាកាសនោះ។

ចង់ដឹងថាសាច់រឿងនេះនឹងទៅជាយ៉ាងណាកុំភ្លេចមកទស្សនាខ្សែភាពយន្ត ” Ad Astra ” ​ដែល​មាន​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃទី១៩ ខែកញ្ញា​នេះ ជាប្រភេទ IMAX និង 4DX។ តែកុំភ្លេចទទួល​យក​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ដោយ​ការ​ទស្សនា​នៅ​ក្នុង​សាល​ IMAX ដែល​មាន​តែ​មួយ​គត់​ក្នុងប្រទេស​កម្ពុជា​គឺនៅ Major Cineplex by Smart។ ដោយរោងភាពយន្ត IMAX នេះមានបច្ចេកវិទ្យាទំនើប មានអេក្រង់ធំជាងគេរូបភាពភ្លឺច្បាស់ជាងគេ និងសំឡេង Surround Sound ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ហាក់ដូចជា នៅក្នុងខ្សែភាពយន្តផ្ទាល់៕