ក្រោយពីឈប់សម្រាកពីការងារសិល្បៈសម្តែងអស់រយៈពេល៧ឆ្នាំ អ្នកនាង Aff Taksaorn នឹងត្រឡប់មកកាន់តំណែងតួឯកក្នុងរឿងភាគថ្មីមួយរបស់ស្ថានីយទូរទស្សន៍ ONE 31 ដែលមានចំណងជើង ‘Kor Kerd Mai Klai Klai Ter’ ដោយអ្នកនាងនឹងសម្តែងជាមួយនឹងសិស្សប្អូន Tor Thanapob។

យោងតាមប្រភពព័ត៌មានបញ្ជាក់ថា រឿងភាគថ្មីនេះជារឿងប្រភេទបែបរ៉ូមែនទិច ដឹកនាំសម្តែងដោយអ្នកដឹកនាំដ៏មានទេពកោសល្យគឺលោក San Seikaeolo ។ ហើយនេះគឺជាលើកដំបូងដែលនាង Aff Taksaorn បានធ្វើការជាមួយនឹងស្ថានីយទូរទស្សន៍ ONE 31 ជាពិសេសគឺបានសម្តែងជាតួឯកជាមួយនឹង Tor Thanapob ដែលជាសិស្សប្អូនរបស់ខ្លួន។ ចំពោះដំណើរការថត និងកាលបរិច្ឆេទនៃការចាក់បញ្ជាំង នៅពុំទាន់មានព័ត៌មានច្បាស់ការនៅឡើយ ប៉ុន្តែអ្នកគាំទ្រពិតជារំភើបចំពោះដំណឹងមួយនេះ៕