បន្ទាប់ពីមានការជជែកយ៉ាងតឹងសរសៃ ក រវាងក្រុមសិល្បករ ជាមួយនឹងបុរសប៉ុន្មាននាក់ដែលលួចថតវិដេអូ ព្រមទាំងដៀលពាក្យថា “ហ្សែនខ្មែរ ឬពូជខ្មែរ ទៅណាក៏មិនថ្លៃថ្នូរដែរ” ធ្វើឲ្យលោកហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា បានដាក់ពាក្យប្តឹងនៅប្រទេសកូរ៉េ ។ យ៉ាងណាមិញក្រោយពីរឿងរ៉ាវមិនងាយនឹងស្ងប់នោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើឲ្យ លោក ហេង ឡុង បញ្ចប់រឿងកុំប្តឹងផ្តល់វែងឆ្ងាយ ហើយចាត់ទុកថាការរាំនៅព្រលានគឺជាកំហុសឆ្គងបទពិសោធន៍ក្នុងការកែតម្រូវ ។

ដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេររៀបរាប់ថា៖ “ដើម្បីបញ្ចប់រឿងការចោទប្រកាន់គ្នាខ្ញុំគិតថា ការរាំនៅព្រលានម៉ាឡេសុី ជាដើមហេតុ ដូច្នេះខ្ញុំបាទស្នើសូមបងហេងឡុង សូមបញ្ចប់រឿងត្រឹមប៉ុណ្ណឹង សូមកុំមានការប្ដឹងបន្តវែងឆ្ងាយអី ហើយសង្ឃឹមថា បងប្អូនទាំងអស់ នឹងយោគយល់ ដោយការគោរពស្រលាញ់ពីខ្ញុំហើយការរាំរបស់ក្មេងៗនៅព្រលានយន្តហោះ(មិនមែនជាអ្នកសិល្បៈទេ) តែយើងខ្ញុំនឹងទុកជាកំហុសឆ្គងបទពិសោធន៍ក្នុងការកែតម្រូវ ។ សូមអរគុណ “៕