កាលពីរាត្រីថ្ងៃទី១៩ ខែកញ្ញា Miss Grand Cambodia 2019 បានស្វែងរកឃើញនូវម្ចាស់មកុដហើយ បន្ទាប់ពីជម្រុះយ៉ាងស្វិតស្វាញដោយមានបេក្ខភាពចំនួន២៩រូប ។ ដោយម្ចាស់ជ័យលាភីបានទៅលើ កញ្ញា ដេត ស្រីនាថ ពាក់ស្លាកលេខ២៣ និង ជ័យលាភីលេខ២ បានទៅលើ កញ្ញា សាន ស៊ីវលីង ជ័យលាភីលេខ៣ បានទៅលើកញ្ញា ទូច ម៉េងលាង។

Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាឌ មានអាយុ១៨ឆ្នាំ​ កម្ពស់ 165cm សព្វថ្ងៃកំពុងសិក្សាថ្នាក់ទី១២ នៅសាលា អន្តរទ្វីបអាមេរិកាំង AIS និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។ កញ្ញាអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ មានសមត្ថភាពរាំរបាំបុរាណខ្មែរ បកស្រាយបទចម្រៀង លេងឧបករណ៍តន្រ្តីព្យាណូ និងដើរម៉ូត ថែមទៀតផង។ គួររំលឹកថាកញ្ញា ដេត ស្រីនាឌ នឹងតំណាងកម្ពុជាទៅប្រកួត Miss Grand International 2019 នៅប្រទេសវ៉េណេហ្សូអេឡា ដែលវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ៕ រូបភាពពី៖ Indra Production / Miss Grand Cambodia