កាលពីថ្មីៗនេះអ្នកច្នៃម៉ូដ និងផាត់មុខ រំដួលលិចទឹក បានបង្ហោះសារហាក់ខឹងសម្បារជាខ្លាំងក្រោយទទួលរងការចោទប្រកាន់ថារូបគាត់បានកេងយកប្រាក់ឧបត្ថម្ភដែលមហាជនផ្តល់ឲ្យដើម្បីជួយក្មេងៗក្រីក្រ និងសាលានៅតំបន់ដាច់ស្រយាល។ រំដួលលិចទឹក បានបង្ហោះសារបកស្រាយ និងឆ្លើយតបក្នុងបណ្តាញសង្គមថា៖ «នាងខ្ញុំ រំដួលលិចទឹក សូមធ្វើការបដិសេដចំពោះការចោទប្រកាន់ថា នាងខ្ញុំប្រើឈ្មោះសាលាក្រីក្រមកប្រមូលថវិកាដើម្បីប្រយោជន៍ខ្លួននោះ គឺជារឿងមិនពិតនោះទេ។

ការរៀបចំជួយសាលាគឺគំនិតនាងខ្ញុំផ្ទាល់ដោយឃើញពីការលំបាកនោះ ទើបនាងខ្ញុំមានគំនិតចង់ជួយដល់សាលាដែលជួបការលំបាកនោះ ហើយអ្វីដែលលើកឡើងយកមកចោទប្រកាន់នាងខ្ញុំនោះគឺជារឿយល់ច្រឡំនិងមិនពិតនោះទេ។ ហើយនាងខ្ញុំប្រាប់ និងពន្យល់មូលហេតុដល់ខាងអ្នករៀបចំរួចរាល់តាំងពីយូរហើយដែរ ថាមូលហេតុអ្វីបានជាកើតរឿងចឹងកើតឡើង? ហើយនៅពេលនេះ មានរឿងនេះកើតឡើងចឹងនាងខ្ញុំសូមមិនបកស្រាយច្រើននោះទេ។ នាងខ្ញុំសូមរក្សាសិទ្ធក្រុមការងាររបស់នាងខ្ញុំ ហើយនាងខ្ញុំសូមបញ្ជាក់ថាលុយជំនួយគឺមិនបានបាត់ទៅណាសូម្បី១រយរៀលនោះដែរ។

អ្វីដែលនាងខ្ញុំសន្យាគឺ ខ្ញុំមិនបានកុហកបោកប្រាស់អ្នកណានោះដែរ ខ្ញុំគោរពជូនទាំងអស់! ដូច្នេះសូមបងប្អូនម្ចាស់ជំនួយកុំមានការយល់ច្រឡំ ហើយមួយវិញទៀតបើលោកអ្នកនិយាយថាខ្ញុំប្រើឈ្មោះសាលាដើម្បីប្រមូលថវិកាបំរើប្រយោជន៍ខ្លួននោះ បើពិតមែនសូមអស់លោកចេញមុខមកបកស្រាយជាមួយខ្ញុំបានដោយក្តីគោរពពីនាងខ្ញុំ រំដួលលិចទឹក។ សូមបងប្អូនជួយស៊ែរបន្តអោយអ្នកនិយាយ និងសាពត៌មានបានដឹងផង កុំចេះតែផុសនិងបង្ខូចកិត្តិយសអ្នកដ៏ទៃ មានអ្វីចម្ងល់អ្វីសូមមកសួរខ្ញុំផ្ទាល់បាន»៕